នាព្រឹកថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំរវាងឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ដេីម្បីពិនិត្យពិភាក្សាការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើប្រធានបទ អំពីវិស័យកសិកម្ម នៅសាលប្រជុំបន្ទាយស្រី វិមានរដ្ឋសភា។