ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយ ចំនួនដល់លោក ស្រី សុឃឿនជំទប់ទី១
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែ ឧសភា ឆ្នាំ២០២៥ ក្រោយព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល បានបញ្ចប់ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយ ចំនួនដល់លោក ស្រី សុឃឿនជំទប់ទី១ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលលោកមានជំងឺតម្រងនោម កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិអ្នកតាហាង ឃុំកំពង់ ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងជូនពរសុំឲ្យលោកបានឆាប់ជាសះស្បើយពីរោគាព្រមទាំងសំណូមពរសុំឲ្យលោក យកចិត្តទុកដាក់ប្រតិបត្តិឲ្យបានត្រឹមត្រូវ តាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ