ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញជាអធិបតីក្នុងពិធី ដំណើរទស្សនកិច្ច និងដាំកូនឈើ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា (គណៈកម្មការទី៣) និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធី ដំណើរទស្សនកិច្ច និងដាំកូនឈើ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅតំបន់រមណីដ្ឋានអភិវឌ្ឍន៍ កសិ-ទេសចរណ៍ ម៉ុង ប្ញទ្ធី សែនជ័យ ស្ថិតក្នុងភូមិមហាលំពាំងទី២ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

អង្គពិធី ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា លោកជំទាវ ថាក់ ឡានី និងឯកឧត្តម សាយ បូរិន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ឯកឧត្តម​បណ្ឌិត​ លី​ ឆេង​ តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ​ និងជាអគ្គនាយក​ ប៊ែលធីគ្រុប មន្ត្រីការិយាល័យក្រុមភូមិភាគទី៧ និងមន្ត្រីជំនួយការគណៈកម្មការទី៣ ព្រមទាំងថ្នាក់ដឹកនាំ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន៥០០នាក់។

ពិធីដំណើរទស្សនកិច្ច និងដាំកូនឈើនាថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណង៖ សិក្សាស្វែងយល់ពីតំបន់កសិ-ទេសចរណ៍ និងការចូលរួមដាំកូនឈើចំនួន ៣០,០០០ដេីម (ជាគម្រោងដាំក្នុងឆ្នាំ២០២៥នេះ) ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារបរិស្ថាន​ និងបម្រែបម្រួលអាកាសធាតុផងដែរ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ