ឯកឧត្តបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំគណៈកម្មការពិសេស ដើម្បីពិនិត្យលទ្ធផលស្រាវជ្រាវអំពី គណនេយ្យភាព និងប្រព័ន្ធព្រឹទ្ធសភាបច្ចុប្បន្ន នៅបណ្ដាប្រទេសមួយចំនួន
 
ចែករំលែក ៖

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធាន គណៈកម្មការពិសេស បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារស្រាវជ្រាវស្ដីពី ប្រព័ន្ធព្រឹទ្ធសភានៅ កម្ពុជា លោកខាងលិច និងនៅអាស៊ី។ អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុសពីប្រព័ន្ធព្រឹទ្ធសភា និងគណនេយ្យ ភាពនៃការបំពេញមុខងាររបស់សមាជិកព្រឹទ្ធសភានៃបណ្ដាប្រទេសខាងលើ។

ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់លើលទ្ធផលស្រាវជ្រាវនិងបទបង្ហាញរបស់ក្រុមនីមួយៗ និងបានកំណត់ ទិសដៅការងារបន្ត នាពេលខាងមុខ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ