លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីក្នុងពិធី បទបង្ហាញស្តីពី ការស្រាវជ្រាវ អង្កេត និងវិភាគរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ពាក់ព័ន្ធនឹងស្ត្រី
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រឹទ្ធសភា (គណៈកម្មការទី៨) បានអញ្ជើញជាអធិបតីក្នុងពិធី បទបង្ហាញស្តីពី ការស្រាវជ្រាវ អង្កេត និងវិភាគរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ពាក់ព័ន្ធនឹងស្ត្រី ដោយលោកស្រី ចេន សុភាព សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនស្ត្រីកម្ពុជា ទទួលបន្ទុកគណៈកម្មាធិការបញ្ចុះបញ្ចូលនិងស្វែងរកមតិគាំទ្រ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

អង្គពិធីប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ថ្នាក់ដឹកនាំ មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រុមប្រឹក្សាភិបាលនៃសមាគមសហគ្រិនស្ត្រីកម្ពុជា និងសហការី សរុបចំនួន ៤០នាក់។ ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជួបពិភាក្សា និងស្តាប់ស្តីអំពីលទ្ធផលនៃការស្ទង់មតិលើបញ្ហាប្រឈមរបស់សហគ្រិនស្ត្រី…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។