ក្រុមសមាជរដ្ឋសភានិងព្រឹទ្ធសភារបស់សមាជិកព្រឹទ្ធសភា នៃក្រុមទី២ បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជរដ្ឋសភានិងព្រឹទ្ធសភារបស់សមាជិកព្រឹទ្ធសភា នៃក្រុមទី២ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖ ១-ពិភាក្សាទៅលើប្រធានបទទាំងបី រួមមានប្រធានបទអំពីប្រពន្ធ័គាំពារសង្គម ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទអំពីវិស័យកសិកម្ម នៃអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា នាពេលខាងមុខ។ ២-ចាត់តាំងតំណាងក្រុមដើម្បីមានមតិនៅពេលប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភាន នាពេលខាងមុខ។ ៣-បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន