ក្រុមសមាជិកាព្រឹទ្ធសភា និងឯកឧត្តមប្រធានគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលឯក សួន រ៉ោន
 
ចែករំលែក ៖

នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលឯក សួន រ៉ោន អាយុ៤៨ឆ្នាំ ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះអាវុធជាមួយទាហានថៃ នៅតំបន់ព្រំដែនមុំបី កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៥:៤០នាទីព្រឹក ។

ពិធីបុណ្យសព លោកព្រឹន្ទបាលឯក សួន រ៉ោន ត្រូវបានរៀបចំនៅទីបញ្ជាការកងពលលេខ៩ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងឱកាសនោះផងដែរ ក្រុមសមាជិកាព្រឹទ្ធសភា និងឯកឧត្តមប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បាននាំយកបន្លែ ត្រី សាច់ គ្រឿងទេស អង្ករ ភេសជ្ជៈ ថវិកា សម្រាប់ផ្តល់ជូនដល់ទីបញ្ជាការកងពលលេខ៩ផងដែរ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ