ឯកឧត្តមបណ្ឌិត​ ធន់​ វឌ្ឍនា ជំរុញការស្រាជ្រាវ និងបង្កើនប្រសិទ្ធភាពការងារ
 
ចែករំលែក ៖

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំប្រជុំ ជំរុញការងារស្រាវជ្រាវលើប្រធានបទសំខាន់ៗដូចជា សេដ្ឋកិច្ចសាមគ្គី សេដ្ឋកិច្ចព្រំដែន អាហារ និងការអប់រំកុមារ។ ឯកឧត្តមបណ្ឌិត ក៏បានកំណត់របៀបរបបធ្វើការងារឱ្យមានប្រសិទ្ធភាព និងអាចរួមចំណែកដល់ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
ការប្រជុំប្រព្រឹត្តទៅនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០នាទីរសៀល នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។

ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ