លោកជំទាវ មុំ សណ្តាប់ អញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកុមារចំនួន ៣០០នាក់ មកពីគ្រួសារដែលមានជីវភាពលំបាក
 
ចែករំលែក ៖

ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកុមារចំនួន ៣០០នាក់ មកពីគ្រួសារដែលមានជីវភាពលំបាក ដើម្បីអបអរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ដោយមានការចូលរួមពីសមាជិក សមាជិកា គ.ក.ស.ក នៃរដ្ឋបាលរាជធានីភ្នំពេញ, គ.ក.ស.ក នៃរដ្ឋបាលខណ្ឌជ្រោយចង្វារ, គ.ក.ន.ក សង្កាត់កោះដាច់។

ក្នុងឱកាសនោះកុមារចំនួន ៣០០នាក់ ទទួលបានអំណោយឧបត្ថម្ភពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នូវសម្ភារៈសិក្សាមួយចំនួន និងថវិកា ១០,០០០រៀល ក្នុងមួយនាក់ ។ នៅក្នុងនោះដែរ លោកជំទាវ មុំ សណ្តាប់ បានឧបត្ថម្ភជាថវិកាចំនួន ៤០០,០០០រៀល, និងលោកជំទាវ តិមា វិចិ្ឆកាល អភិបាលរងរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភ ជាទឹកដោះគោស្រស់ ជូនដល់កុមារ និងបាននាំយកសម្ភារៈជាទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនដល់ព្រះចៅអធិការវត្តឥន្ទពិសីផងដែរ ។

ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ