ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំប្រជុំរៀបចំផែនការសកម្មភាពសម្រាប់ចន្លោះសម័យប្រជុំលើកទី៣ និងទី៤
 
ចែករំលែក ៖

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មការទាំង១០ ក្រុមសមាជិកភូមិភាគទាំង៨ ក្រុមសមាជិកាព្រឹទ្ធសភា និងគណៈកម្មការក្រមសីលធម៌សភារបស់ព្រឹទ្ធសភា ដើម្បីរៀបចំផែនការសកម្មភាពតាមមូលដ្ឋានសម្រាប់ចន្លោះសម័យប្រជុំលើកទី៣ និងទី៤។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ការរៀបចំផែនការនេះ នឹងជួយឱ្យក្រុមនីមួយៗ អាចត្រៀម និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធជាមុនបានពីចំងាយ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ពោលគឺចំណេញទាំងពេលវេលា និងទាំងថវិកា។
គ្រប់ក្រុមទាំងអស់របស់ព្រឹទ្ធសភា បានបេ្តជ្ញាចិត្តបន្តកិច្ចការមូលដ្ឋាន ដោយតាមដានស្វែងយល់បញ្ហាប្រឈម សំណូមពរ និងស្វែងរកដំណោះស្រាយជូនអង្គបោះឆ្នោត ឱ្យប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព។

ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ