ឯកឧត្តម លីសារី អញ្ជេីញជួបសំណេះសំណាល និងចូលរួមរំលែកមរណទុក្ខសពលោក អ៊ូ សាខន នៅក្រុងកំពត ខេត្តកំពត

នារសៀលទី៩ ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាល ព្រមទាំងចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក អ៊ូ សាខន អតីតអនុប្រធានភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត ក្រុង ស្រុក ចៅសង្កាត់បឹងទូក ក្រុងបូកគោ គ្រូបង្រៀនខ្មែរអ៉ិស្លាម ថ្នាក់ដឹកនាំតាមវិហារ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥