សាស្រ្តាចារ្យ ព្រះសង្ឃ និងនិស្សិត នៃសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា អញ្ជើញមកទស្សនកិច្ចសិក្សា នៅវិមានព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ សាស្រ្តាចារ្យ ព្រះសង្ឃ និងនិស្សិត នៃសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា ចំនួន៥៨នាក់ បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា ។

ក្នុងឱកាសនោះ សាស្រ្តាចារ្យ ព្រះសង្ឃ និងនិស្សិត បានអញ្ជើញស្តាប់ការធ្វើបទបង្ហាញរបស់ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ស្តីពី នយោបាយការទូតសភា ព្រមទាំងចែករំលែកនូវបទ
ពិសោធន៍មួយចំនួនផងដែរ។

បន្ទាប់ពីបានស្តាប់បទបង្ហាញរួចមក សាស្រ្តាចារ្យ ព្រះសង្ឃនិងនិស្សិត បានបន្តទស្សនាសាលប្រជុំព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានា នៅក្នុងបរិវេណព្រឹទ្ធសភា…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ