គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងជួរមុខការពារព្រំដែន នៅកងពលតូចអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៅចែកជូនដល់កងកម្លាំងជួរមុខកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន នៅកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អំណោយប្រគល់ជូនដល់កងកម្លាំងជួរមុខការពារព្រំដែននាពេលនេះរួមមាន៖
១.អង្ករចំនួន៥តោន
២.មីចំនួន៤០០កេស
៣. ត្រីខកំប៉ុងចំនួន៤០០យួរ
៤.ត្រីងៀតចំនួន១០០គីឡូ
៥.សៀងដបចំនួន៤០០ដប
៦.ទឹកស៊ីអ៊ីវចំនួន៤០០យួរ
៧.ទឹកត្រីចំនួន៤០០យួរ
៨.ទឹកសុទ្ធ(១៥០ml) ចំនួន៤០០កេស
៩.បារីចំនួន២០០សុង
១០.អាវការពារគ្រាប់មួយចំនួន
១១.ថ្នាំពេទ្យ ២៨មុខ
១២. សៀងផ្អែម ចំនួន១០០ក្រឡ
១៣.ឆៃប៉ូវផ្អែមចំនួន៥០គីឡូ ១៤.ត្រសក់ចាវចំនួន៥០គីឡូ
១៥.ថវិកា២០លានរៀល។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។