គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងជួរមុខការពារព្រំដែន នៅទីបញ្ជាការដ្ឋានកងអង្គរក្ស ខេត្តព្រះវិហារ
 
ចែករំលែក ៖

បន្ទាប់ពីជួបសំណេះសំណាលនិងចែកអំណោយជូនកងពលតូចអន្តរាគមន៍លេខ៨ រួចមក នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅប្រគល់ជូនដល់កងកម្លាំងជួរមុខកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន នៅបញ្ជាការដ្ឋានកងអង្គរក្ស ស្ថិតក្នុងឃុំ ស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខុទ្ទការល័យថ្នាក់ដឹកនាំទាំង៣ព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជាច្រើននាក់។
អំណោយប្រគល់ជូនដល់ទីបញ្ជាការដ្ឋានកងអង្គរក្សនាពេលនេះ រួមមាន៖
១.អង្ករចំនួន៥តោន
២.មីចំនួន៤០០កេស
៣. ត្រីខកំប៉ុងចំនួន៤០០យួរ
៤.ត្រីងៀតចំនួន១០០គីឡូ
៥.សៀងដបចំនួន៤០០ដប
៦.ទឹកស៊ីអ៊ីវចំនួន៤០០យួរ
៧.ទឹកត្រីចំនួន៤០០យួរ
៨.ទឹកសុទ្ធ(១៥០ml) ចំនួន៤០០កេស
៩.បារីចំនួន២០០សុង
១០.ថ្នាំពេទ្យ ២៨មុខ
១១. សៀងផ្អែម ចំនួន១០០ក្រឡ
១២.ឆៃប៉ូវផ្អែមចំនួន៥០គីឡូ ១៣.ត្រសក់ចាវចំនួន៥០គីឡូ
១៤.ថវិកា២០លានរៀល។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។