khmer eng
  • ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងកំណត់ទិសដៅការងារខែមិថុនា ឆ្នាំ២០២៥
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែឧសភា និងកំណត់ទិសដៅការងារខែមិថុនា ឆាំ២០២៥ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋាន។
    ក្នុងនាមមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានសម្តែងនូវការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារឯកឧត្តមកិត្តិនីរិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ទឹប្រឹក្សាសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាអតីតសមាជិកព្រឹទ្ធសភា និងក្រុមគ្រួសារសពលោក មុន្នី មករា មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចំពោះមរណភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ និងលោក មុន្នី មករា។
    ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងបី និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានចូលរួមថវិកាឧបត្ថម្ភដល់កងកម្លាំងការពារព្រំដែន នៅខេត្តព្រះវិហារ ហើយកាលពីម្សិលមិញនេះ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងការពារព្រំដែន នៅកងពលតូចអន្តរាគមន៍លេខ៨ និងកងកម្លាំងការពារព្រំដែនតំបន់មុំបី ខេត្តព្រះវិហារ និងអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊ើបការណ៍ វរសេនាតូចលេខ៣៩២។
    ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានរំលេចអំពីលទ្ធផលដ៏ត្រចះត្រចង់ និងជោគជ័យ នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងប្រទេសទីម័រឡេស្តេ ព្រមទាំងការរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា កាលពីពេលកន្លងទៅថ្មីៗនេះ។
    ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានណែនាំដល់គ្រប់អង្គភាពពាំក់ព័ន្ធទាំងអស់ ត្រៀមចូលរួមរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ២៥ច្បាប់។
    ចំពោះការងារអភិវឌ្ឍន៍ស្ថាប័ន ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានណែនាំដល់ឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា នាយករងខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងឯកឧត្តមអគ្គនាយកព័ត៌មាននិងទំនាក់ទំនងសាធារណៈ រៀបចំកសាងឯកសារទស្សនទានស្តីពី ការរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងអំពីបញ្ញាសប្បនិមិ្មត(AI) និងអភិបាលកិច្ចឌីជីថល ដែលឯកឧត្តមប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានស្នើឡើង។ ទន្ទឹមគ្នានោះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បាននិងកំពុងរៀបចំសៀវភៅស្តីពីប្រវត្តិអគារនានាក្នុងបរិវេណវិមានព្រឹទ្ធសភា ឱ្យរួចរាល់ស្របពេលដែលអគារថ្មីព្រឹទ្ធសភាសាងសង់រួចនាពេលខាងមុខ។ បន្ថែមពីនេះ ឯកឧត្តមបានជម្រាបអំពីវឌ្ឍនភាពនៃជំនួយរបស់ប្រទេសចិនលើគម្រោងប្រព័ន្ធ ICT ក្នុងព្រឹទ្ធសភា និងការតៀមបែងចែកកុំព្យូទ័រដែលជាជំនួយរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដែលនឹងមកដល់នាពេលខាងមុខ។
    ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានណែនាំដល់អង្គភាពបេឡាសោធនិវត្តន៍ គិតគូររៀបចំឯកសារពាក់ព័ន្ធនឹងចំនួនមន្រ្តីចូលនិវត្តន៍ និងការចំណាយថវិកាលើការចូលនិវត្តន៍របស់មន្រ្តីប្រចាំខែ ឆ្នាំ ចាប់ពីពេលនេះ ទៅថ្ងៃខាងមុខ។
    មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់អង្គភាពទាំងអស់ ដែលបានខិតខំបំពេញការងារបានល្អប្រសើរ និងសូមបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ស្ថាប័ន និងប្រទេសជាតិ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ខេត្តកំពត
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធាន​ទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គលនៃខួបចម្រើនជន្មាយុរបស់ឯកឧត្តម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥
    thumbnail
     
    ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ ស្មៀន ក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ និងឃុំតាតៃក្រោម ស្រុកកោះកុង
    thumbnail
     
    ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំជាស្រ្តី មកពី១០ឃុំ ក្នុងស្រុកក្រគរ