នារសៀលថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅព្រះបរមរាជវាំង ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញនាំយកដង្វាយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៩ព្រះវស្សា យាងចូល៩០ព្រះវស្សា។ ដង្វាយដែលយកទៅថ្វាយ រួមមាន៖ ១.ផ្អាកន្ត្រកធំ០១កន្ត្រក ២.ទឹកសុទ្ធEvian២០កេស ៣.ទឹកក្រូច២០កេស ៤.ស្រាបៀHeineken២០កេស ៥.ស្រាក្រហមChateau Pavle០២ដប ៦.អង្ករ០៤បាវ ៧.សាច់ជ្រូក១០គីឡូក្រាម ៨.សាច់គោ១០គីឡូក្រាម ៩.បង្កង២០គីឡូក្រាម ១០.នំអន្សមជ្រូក០២ល្អី ១១.នំអន្សមចេក០២ល្អី ១២.នំបត់០២ល្អី ១៣.នំអន្សមខ្នុរ០២ល្អី ១៤.នំស្លឹកស្រស់០២ល្អី ១៥.នំគម០២ល្អី ១៦.នំស្រួយ០២ល្អី ១៧.ផ្លែឈើរី១៥គីឡូ ១៨.ផ្លែមៀន០៤ល្អី ១៩.ផ្លែក្រូចថ្លុង០២កញ្ជេ ២០.ផ្លែម្ចាស់ ០៣កញ្ជេ ២១.ផ្លែសារី០២កេស ២២.ផ្លែស្វាយខុសរដូវ០២ល្អី ២៣.ផ្លែក្រូចឃ្វិច០២កេស ២៤.ផ្លែមង្ឃុត ០៣រកេស ២៥.ផ្លែស្រការនាគ០២កេស ២៦.ផ្លែប៉ោម០៤កេស ២៧.ផ្លែសារីក្រអូប០៤កេស ២៨.ផ្លែក្រូចលឿង០៤កេស ២៩.ផ្លែត្នោតខ្ចី០២កញ្ជេ ៣០.ផ្លែដូងក្រអូប០២កញ្ជេ ៣១.ផ្លែទំពាំងបាយជូរ០៤កេស ៣២.ផ្លែក្រូចពោធិ៍សាត់០២កេស ៣៣.ផ្លែចេកពងមាន់០៣កញ្ជេ ៣៤.ផ្លែចេកណាំវ៉ា០២កេសធំ ៣៥.ផ្លែចេកអំបូងលឿង០២កេស…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន