ក្រុមសមាជិកាព្រឹទ្ធសភា ជួបពិភាក្សា និងស្តាប់បទបង្ហាញរបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន
 
ចែករំលែក ៖

នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សា និងស្តាប់បទបង្ហាញស្តីពី ទិដ្ឋភាព នៃសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដឹកនាំដោយឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
ជំនួបពិភាក្សានេះ រៀបចំឡើងដើម្បី៖
­១-បំពេញមុខងារអាទិភាពចម្បងទីពីរ មុខងារតំណាង ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព និងជឿទុកចិត្ត។
­២-ប្រមូលផ្តុំធាតុចូល ដែលជាតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលសម្ព័ន្ធភាពបានប្រមូល ចងក្រង ដើម្បីសមាជិកា សមាជិកព្រឹទ្ធសភាបំពេញមុខងារតំណាងចំពោះអង្គបោះឆ្នោតកាន់តែមានប្រសិទ្ធភាព។
­៣-ចូលរួមលើកកម្ពស់សមភាពយេនឌ័រ លើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយ បង្កើនភាពអង់អាចដល់ស្រ្តី និងបរិយាបន្ននៅក្នុងរបៀបវារៈកំណើនសេដ្ឋកិច្ច កិច្ចគាំពារសង្គម និងអភិបាលកិច្ចល្អ។
៤-បង្កើនភាពស្និទ្ធស្នាល និងផ្លាស់ប្តូរបទពិសោធន៍រវាងសមាជិកា សមាជិកព្រឹទ្ធសភា ជាមួយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។