ឯកឧត្តម លី សារី​ អញ្ជេីញជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥
ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា​ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាល​ ព្រមទាំងចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅភូមិកំពង់ក្រុង(អណ្តូងត្របែក)​ ឃុំកំពង់ក្រែង​ ស្រុកទឹកឈូ​ ខេត្តកំពត​ ដោយការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម​ អាជ្ញាធរភូមិ​ គ្រូបង្រៀនខ្មែរអ៉ិស្លាមមកពីបណ្ដាភូមិ​ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ប្រភព​៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ