លោកជំទាវ មុំ សណ្តាប់ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ជានារី មកពីភូមិទាំង៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
 
ចែករំលែក ៖

នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ជានារី មកពីភូមិទាំង៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបចំនួន៤៥នាក់។

ក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភថវិកាចំនួន៥០០.០០០រៀល ជូនដល់សមាជិកក្រុមប្រឹក្សាសង្កាត់ជានារី ដែលបានចូលរួមក្នុងកម្មពិធីសំណេះសំណាលនោះផងដែរ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ