សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី យាងគោរពវិញ្ញាណក្ខន្ធសពភរិយា ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត្រ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី សមាជិកាគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានយាងគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ហូ បូរ៉ាលីន ភរិយារបស់ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៩:៥៦ នាទីព្រឹក ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ។
សពលោកជំទាវ ហូ បូរ៉ាលីន ត្រូវបានតម្កល់ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានទៅតាមគន្លងប្រពៃណីនិងទំនៀមទំលាប់សាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ2B-013 បុរីណតប្រិត៍(១០១៩) ផ្លូវទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ