ឯកឧត្តម លី សារី ជួបសំណេះសំណាលជាមួយលោកគ្រូ មាតាបិតាសិស្ស និងសិស្ស នៅស្រុកទឹកឈូ ខេត្តកំពត

នាល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥
ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ មាតាបិតាសិស្ស និងសិស្សសាសនិកអ៉ិស្លាម ស្ថិតនៅក្នុងមណ្ឌលភូមិដំណាក់ហ្លួង ឃុំព្រែថ្នង ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម ថ្នាក់ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥