ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញជាគណៈអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
 
ចែករំលែក ៖

នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម​បណ្ឌិត គឹម​ ធា​ លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិក​ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នូវលទ្ធផលការងាររដ្ឋបាលស្រុក មូលនិធិថវិកាស្រុករបស់ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក សិទ្ធិអំណាចរបស់ក្រុមប្រឹក្សា និងមានការលើកឡើងនូវសំណួរ ក្តីកង្វល់និងសំណូមពររបស់មូលដ្ឋាន និងមានការឆ្លើយបំភ្លឺរបស់គណៈអធិបតី ដោយមានសមាសភាពចូលរួមចំនួន១០០នាក់ ស្ថិតនៅឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ