ឯកឧត្តម សាយ បូរិន និងលោកជំទាវ នាំយកទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃគង់ចាំវស្សាចំនួន៣វត្ត នៅខេត្តកំពង់ឆ្នាំង
 
ចែករំលែក ៖

នាថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំវស្សានៅវត្តសុវណ្ណគិរី វត្តក្ងោកមាសលើ និងវត្តក្ងោកមាសក្រោម ស្ថិតនៅឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។​
ទេយ្យទានដែលនាំយកទៅប្រគេនព្រះសង្ឃនាឱកាសនោះរួមមាន៖ អង្ករ ១៥០គីឡូក្រាម មី៩កេស ទឹកបរិសុទ្ធវីតាល៩កេស ទឹកផ្លែឈើ៩កេស ទាន៣គូ ប្រេងឆា១៥លីត្រ សាប៊ូ៩ដុំ សាប៊ូលាងចាន១៥លីត្រ ចានស្រាក់៣ ទឹកត្រី៣យួរ សៀង១៥លីត្រ ឆៃប៉ូវ១៥គីឡូក្រាម ពងទាប្រៃ៩០គ្រាប់ ប៊ីចេង៣កញ្ចប់ ត្រីខ១៥យួរ ទឹកដោះគោ៣០កំប៉ុង ខ្ទឹមស៦គីឡូក្រាម ប្រេងខ្យងដបធំ៣ដប ម្សៅស៊ុប៣កញ្ចប់ ស្កស១៥គីឡូក្រាម តែ៣កញ្ចប់ អំបោស១២ សរុបថវិកា និងសម្ភារៈ ស្មើនឹងទឹកប្រាក់៧,៨២០,០០០៛។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៥ព្រឹទ្ធសភា​
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ