ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បាន​ចុះមើល​ផ្លូវ​ទំនប់​សន្ត​មាត់ស្ទឹង​ប្រវែង​៦០០ម៉ែត្រ ទទឹង​៥ម៉ែត្រ​ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុងតាខ្មៅ ត្រូវ​បានបើក​ការ​ដ្ឋាន​ជួសជុល​ឡើង​វិញ
 
ចែករំលែក ៖

ផ្លូវទំនប់សន្តមាត់ស្ទឹងប្រវែង៦០០ម៉ែត្រ ទទឹង៥ម៉ែត្រក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ….
ខេត្តកណ្តាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១
————————————
មានប្រសាសន៍ទៅកាន់ប្រជាជននាពេលនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បាន ៖
-ក្រើនរំលឹកបងប្អូនត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះ COVID-19 ស្តាប់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីយ ចិន និងវៀតណាមខាងមុខ ត្រូវរួមគ្នាទប់ស្កាត់ការចម្លងតាមបណ្តាខេត្តជាប់ព្រំដែន ។
-សូមជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ដែលបានពន្លត់ភ្លើងសង្រ្គាមនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងបានកំពុងដឹកនាំប្រទេសប្រកបដោយភាពជឿជាក់ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ COVID-19 ។
-ការបើកការដ្ឋាននាពេលនេះ នឹងជួយប្រជាជនប្រមាណ ២០០គ្រួសារ ពីគ្រោះទឹកជំនន់រដូវវស្សា ម្យ៉ាងជាផ្លូវថ្នល់សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានផងដែរ ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ