លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញអមដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញអុជទៀនព្រះវស្សា បើកទិវាទី១ នៃរដូវកាលចូលព្រះវស្សា
 
ចែករំលែក ៖

នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញអមដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញអុជទៀនព្រះវស្សា បើកទិវាទី១ នៃរដូវកាលចូលព្រះវស្សា និងប្រគេនទេយ្យវត្ថុដល់វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទេយ្យវត្ថុសម្រាប់ប្រគេនវត្តមុនីសុវណ្ណ​ រួមមាន៖ អង្ករ៥តោន, មី១០០កេសតូច, ត្រីខ២០កេស, ទឹកស៊ីអ៉ីវ៥០យួរ, ទឹកត្រី៥០យួរ, ទឹកក្រូច៥០កេស, ទឹកសណ្តែក៤០កេស, មៀនកំប៉ុង៥កេស, ទឹកអ៊ិនសួរ២កន្ត្រក, ទឹកត្រចៀកកាំ ២កន្ត្រក, កាហ្វេ៥កេស និង២កន្ត្រក, អូរវ៉ាន់ទីន១០កេស, ទឹកដោះគោខាប់១០កេស, ស្ករស ៥០គីឡូក្រាម, តែ៥គីឡូក្រាម, ទឹកបរិសុទ្ធអារុណា១០០កេស, ត្រីងៀត ១២គីឡូក្រាម, សាច់ក្រក១២គីឡូក្រាម និងបច្ច័យ ៤០លានរៀល និង ៣ម៉ឺនដុល្លារ។ ថ្វាយបច្ច័យសម្តេចសង្ឃ ១,០០០ដុល្លារ, ប្រគេនបច្ច័យព្រះសង្ឃគង់អម ៨អង្គ ក្នុងមួយអង្គៗ ៥០០ដុល្លារ, ឧបត្ថម្ភលោកអាចារ្យធំ១នាក់ ៤០ម៉ឺនរៀល, លោកអាចារ្យ ១១នាក់ ក្នុងម្នាក់ៗ ២០ម៉ឺនរៀល, លោកយាយជី-តាជី ៧០នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល, ជូនអ្នកភ្លេង ១២នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល, ឧបត្ថម្ភកូនសិស្សព្រះសង្ឃ ១០០នាក់ ម្នាក់ៗ ថវិកា ៥ម៉ឺនរៀល។ ជាមួយគ្នានេះ បច្ច័យជាសទ្ធាជ្រះថ្លារបស់សម្តេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទដែលចូលរួមមានសរុប ២៨លានរៀល និង ២៦,៨១០ដុល្លារ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ