លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញជាធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុនសែន ជើងឆ្នុក និងសាលាបឋមសិក្សាជើងឆ្នុក
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានអញ្ជើញជាធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុនសែន ជើងឆ្នុក និងសាលាបឋមសិក្សាជើងឆ្នុក ស្ថិតក្រុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិត បានសំណូមពរឱ្យជាអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធចូលរួមថែរក្សាសមិទ្ធិផលនានាក្នុងសាលាទាំងពីរនេះ ក៏ដូចជាសមិទ្ធិផលនានាក្នុងមូលដ្ឋានផងដែរ ជាពិសេសចូលរួមថែរក្សាសុខសន្តិភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលជាកត្តាដ៏សំខាន់នាំមកនូវការអភិវឌ្ឍ និងភាពរីកចម្រើនដូចសព្វថ្ងៃ។ បន្ថែមពីលើនេះ បានឧបត្ថម្ភថវិកាជូនប្រជាជន កងកម្លាំង សេនាជន និងសិស្សានុសិស្ស ចំនួន ៧០០នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ២០,០០០រៀល។

សូមជ្រាបជូនផងដែរថា វិទ្យាល័យ និងបឋមសិក្សាខាងលើត្រូវបាន ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិត ជួយកសាង និងឧបត្ថម្ភបន្តបន្ទាប់ជាពីរដំណាក់កាល ដោយចំណាយថវិកាផ្ទាល់ខ្លួន សរុបចំនួន ១៧៤,៦០៦.២៥ដុល្លាអាមេរិក ក្នុងនោះ ដំណាក់កាលទី១ ឆ្នាំ២០១៩ ចំណាយថវិកា ៥,១៧០២ដុល្លារអាមេរិក និងដំណាក់កាលទី២ ឆ្នាំ២០២៥ ចំណាយថវិកា ១២២,៩០៤.២៥ដុល្លារអាមេរិក។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ