គណៈកម្មការសាងសង់អគារថ្មីព្រឹទ្ធសភា ចុះពិនិត្យមើលវឌ្ឍនភាពដំណើរការសាងសង់អគារ
 
ចែករំលែក ៖

ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និង ក្រុមការងារបច្ចេកទេសសាងសង់អគារ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពដំណើរការសាងសង់អគារថ្មីនៃព្រឹទ្ធសភា នាព្រឹកថ្ងៃ អាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។
សូមជម្រាបថា អគារថ្មីនេះ មានទំហំ៧៩m x ៤៧m មានកម្ពស់ ៤ជាន់ ដែលត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ហើយរហូតមកដល់ពេលនេះ អគារថ្មីនេះបានបញ្ចប់ការងារសំណង់រួចហើយ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ