ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ស្នើឱ្យសិក្សាស្រាវជ្រាវឆ្ពោះទៅលើកកម្ពស់ សន្តិភាព វិបុលភាពសេដ្ឋកិច្ច សុខុមាលភាពសង្គម និរន្តរភាពបរិស្ថាន និងការយល់ដឹងពីវប្បធម៌
 
ចែករំលែក ៖

នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីផ្សព្វផ្សាយសៀវភៅ “ទិនានុប្បវត្តិលេខ៨ និងវេទិកាពិភាក្សាលើការស្រាវជ្រាវអំពីមហាតំបន់ទន្លេមេគង្គ” របស់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព (CICP) ដោយបានស្នើឱ្យសិក្សាស្រាវជ្រាវលើទិដ្ឋភាព៥៖

1>  សន្តិភាព និងស្ថេរភាពនយោបាយ
2>  វិបុលភាពសេដ្ឋកិច្ច
3>  សុខុមាលភាពសង្គម
4>  និរន្តរភាពបរិស្ថាន
5>  ការយល់ដឹងពីវប្បធម៌

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានស្នើឱ្យសិក្សាស្រាវជ្រាវរកហេតុផលនៅពីក្រោយជម្លោះព្រំដែន កម្ពុជា-ថៃ ព្រោះបញ្ហាព្រំដែនរ៉ាំរ៉ៃយូរហើយ។ កម្ពុជា-ថៃ មានសន្ធិសញ្ញាកំណត់ព្រំដែន បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលមានរយៈពេល ១២១ឆ្នាំ ហើយក៏មាន MOUឆ្នាំ២០០០ សម្រាប់ចរចាកំណត់ព្រំដែន។ រហូតដល់ពេលនេះ ការចរចាមិនទទួលបានលទ្ធផលដុំកំភួន និងមានការផ្ទុះអាវុធ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសទៀតផង។

ឯកឧត្តមបណ្ឌិត យល់ថាដើម្បីបញ្ចប់បញ្ហាព្រំដែនដ៏រ៉ាំរ៉ៃនេះឱ្យបានឆាប់ និងមានប្រសិទ្ធភាព ថៃគួរតែឯកភាពតាមសំណើកម្ពុជា ប្រើប្រាស់ច្បាប់អន្តរជាតិ ជាពិសេសតុលាការយុត្តិធម៌អន្តរជាតិ។

ប្រភព៖ ខុទ្ទកាល័យ​ឯកឧត្តម​អនុប្រធាន​ទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ