លោកជំទាវ មុំ សណ្តាប់ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋជាក្រុមសហជីពមកពីភូមិទាំង៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋជាក្រុមសហជីពមកពីភូមិទាំង៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបចំនួន៥០នាក់។

ក្នុងឱកាសនោះផងដែរ លោកជំទាវបានឧបត្ថម្ភថវិកាចំនួន ៥០០.០០០រៀល ជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសំណេះសំណាល។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ