ឯកឧត្តម ម៉ុម ជឹមហ៊ុយ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងស្មៀន ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពលើការងារ ភូមិ-សង្កាត់ មានសុវត្ថិភាព និងការងារបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្
 
ចែករំលែក ៖

ព្រឹកថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ អមដំណើរដោយ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងលោក ចេង មុន្នីរ៉ា អភិបាល នៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងស្មៀន ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពលើការងារ ភូមិ-សង្កាត់ មានសុវត្ថិភាព និងការងារបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។ បន្ទាប់មកឯកឧត្តមប្រធាន ក៏បានថ្លែងការកោតសរសើរ និងលើកទឹកចិត្តលើការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ក្នុងការដឹកនាំ គ្រប់គ្រងការងារ ពិសេសត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ព្រមទាំងជំរុញ និងអនុវត្តន៍គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ឱ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ នាពេលខាងមុខ។ បន្តផ្សព្វផ្សាយ អប់រំការរស់នៅតាមបែបគន្លងថ្មីក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ តាមសហគមន៍ ត្រូវរួមសហការគ្នាអនុវត្តតាមការណែនាំថ្មីរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថមនូវថវិកាមួយចំនួនផងដែរ ស្ថិតនៅសាលាសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ