ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២
 
ចែករំលែក ៖


ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាអនុប្រធានទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣ មានដូចខាងក្រោម៖
១-របាយការណ៍លទ្ធផលស្តីពីការចុះជួបសំណេះសំណាល
ជាមួយអង្គបោះឆ្នោតកន្លងមក (បញ្ហាប្រឈម និងសំណូមពរ)។
២-សេចក្តីព្រាងកម្មវិធីលម្អិតសម្រាប់ការចុះសំណេះ
សំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្តកំពង់ចាម នាពេលខាងមុខ។
៣-បញ្ហាផ្សេងៗ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា នារសៀលថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០ នាទី…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ