ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តក្តីកណ្តាល
 
ចែករំលែក ៖

នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តក្តីកណ្តាល(ហៅវត្តម្រាក) ក្នុងឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានប្រគេនបច្ច័យចំនួន១,៨០០,០០០៛ (មួយលានប្រាំបីសែនរៀលគត់)។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ