ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ និងលោកជំទាវ អញ្ជេីញសំណេះសំណាលសួរ​សុខទុក្ខ​អាជ្ញាធរឃុំតានៃ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ​ ម៉ែន​ ស៊ុន​ ម៉ុង​ ឫទ្ធី បានអញ្ជេីញសំណេះសំណាលសួរ​សុខទុក្ខ​ និងស្តាប់បញ្ហាប្រឈមនានា​របស់អាជ្ញាធរមូលដ្ឋាន ឃុំ និងប្រធានភូមិ​ទាំងអស់​នៅ​ក្នុង​ឃុំតានៃ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។
​នាឱកាសនោះ​ ឯកឧត្តមបណ្ឌិត​ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនសរុបចំនួន២,៥០០,០០០រៀលជូនដល់អ្នកចូលរួម​ ​ព្រមទាំង​ជូនពួកគាត់ទៅ​ទស្សនា​ចំការ​ដូងក្រអូប​ នៅមាត់​សមុទ្រ​កំពង់តាឡេវ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ