ឯកឧត្តម ឈិត សុខុន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
 
ចែករំលែក ៖

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា(គណៈកម្មការទី៧) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ដើម្បីពិនិត្យនិងពិភាក្សាលើការងារមួយចំនួនមានដូចជា៖
១.ពិនិត្យរបាយការណ៍ ស្តីពីលទ្ធផលការងាររបស់គណៈកម្មការទី៧ព្រឹទ្ធសភា ប្រចាំខែកក្កដា និងទិសដៅការងារបន្តខែសីហា ឆ្នាំ២០២៥។
២.ពិនិត្យឯកសារជំនួយស្មារតីត្រៀមជួបពិភាក្សាការងារជាមួយក្រសួងធម្មការ និងសាសនា។
៣.បញ្ហាផ្សេងៗ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០ នាទី…។

ប្រភព៖​នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ