ឯកឧត្តមទេព យុទ្ធី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងថ្នាក់ដឹកនាំភូមិទាំងអស់ក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អមដំណើរដោយលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកបន្ទាយមាស ខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងថ្នាក់ដឹកនាំភូមិទាំងអស់ក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

នាឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍លើកទ្បើងផ្តោតសំខាន់នូវខ្លឹមសារចំនួន ៤ចំណុច រួមមាន ÷
១-ការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជម្រាបជូនអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងមុខងាររបស់ព្រឹទ្ធសភា។
២-សភាពការណ៍ទូទៅក្នុងពេលបច្ចុប្បន្នពាក់ព័ន្ធនឹងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ និងអំពីវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។
៣-ការបកស្រាយបំភ្លឺចំពោះបញ្ហាប្រឈម និងសំណូមពរ។
៤-កិច្ចការចាំបាច់ដែលត្រូវអនុវត្តន៍។

ជាកិច្ចបញ្ចប់កម្មវិធី ឯកឧត្តម បានផ្តល់ជូននូវឯកសារពាក់ព័ន្ធតួនាទី ភារកិច្ច មុខងាររបស់ព្រឹទ្ធសភា និងឯកសារពាក់ព័ន្ធនឹងកិច្ចការរបស់រដ្ឋបាលឃុំជូនចំពោះលោកស្រីប្រធានក្រុមប្រឹក្សាឃុំ និងបានឧបត្ថម្ភអ្នកចូលរួមទាំងអស់ សរុបចំនួន ២៧នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ២០ ០០០៛ និង ក្រម៉ាមួយ។ សរុបអស់ថវិកាចំនួន ៥៤០ ០០០៛ និង ក្រម៉ាចំនួន ២៧ ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ