khmer eng
  • «គ្មានអ្នកណាមកស្រឡាញ់ខ្មែរជាងខ្មែរនោះទេ ហើយក៏គ្មានបរទេសណាមកស្រឡាញ់ខ្មែរដូចខ្មែរស្រឡាញ់ខ្មែរនោះដែរ»
     
    ចែករំលែក ៖

    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានជម្រាបប្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ថា គ្មានអ្នកណាមកស្រឡាញ់ខ្មែរជាងខ្មែរនោះទេ ហើយក៏គ្មានបរទេសណាមកស្រឡាញ់ខ្មែរដូចខ្មែរស្រឡាញ់ខ្មែរនោះដែរ។ ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) អញ្ជើញចុះជួបសំណេះសំណាលនិងផ្សព្វផ្សាយអំពីសភាពការណ៍កម្ពុជា ជូនដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន៦២០នាក់ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
    ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុម បានពាំនាំនូវការសួរសុខទុក្ខរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានក្រើនរំឭក និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពជាតិ ការពារសន្តិភាព ដែលបានមកដោយការលំបាក តាមរយៈការធ្វើពលីកម្មដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលជាកក្តាមិនអាចខ្វះបាន ក្នុងកិច្ចការពារឯករាជ្យភាព អធិតេយ្យជាតិ បូរណភាពដែនដី វិបុលភាព និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។
    ឯកឧត្តមប្រធានក្រុម បានរំលឹកអំពីប្រវត្តិនៃការឈ្លានពានរបស់ថៃ ដែលតែងតែចិញ្ចឹមមហិច្ឆតាចង់បានទឹកដីកម្ពុជា តាំងពីដើមរហូតមកដល់ពេលនេះ។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាជន ត្រូវពួតដៃជាមួយរាជរដ្ឋាភិបាល និងវីរៈកងទ័ពខ្មែរ ក្នុងការការពារដែនអធិបតេយ្យរបស់កម្ពុជា។ ទន្ទឹមនឹងនោះ អង្គពិធីទាំងមូលក៏បានសម្តែងនូវការអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលលទ្ធផលយ៉ាងត្រចះត្រចង់ នៃការចរចារបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។
    បន្ថែមពីនេះ ឯកឧត្តមប្រធានក្រុម បានបញ្ជាក់អំពីមូលហេតុនៃការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវឱ្យមានការរៀបចំឯកសារគិតិយុត្តិពាក់ព័ន្ធនឹងការដកសញ្ញាតិ ដោយសារតែមានក្រុមជ្រុលនិយមមួយក្តាប់តូច គប់គិតជាមួយបរទេស ព្យាយាមបិទបាំងអំពើឈ្លានពានរបស់បរទេស និងដើម្បីមហិច្ឆតាផ្ទាល់ខ្លួន ប្រើល្បិចកលខ្មៅងងិត អុជអាល បំពុលសង្គមជាតិ បំបែកសង្គម តាមគ្រប់រូបភាព…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក