ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញចូលរួមប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ ជាមួយអាជ្ញាធរសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
 
ចែករំលែក ៖

នាថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួមជាមួយប្រធានភូមិទាំង១៣ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម។ ចំពោះទិសដៅសម្រាប់ខែសីហា ឆ្នាំ២០២៥ គឺ១-បន្តយកចិត្តទុកដាក់លើការងារភូមិ សង្កាត់ មានសុវត្ថិភាពឲ្យបានព្រមគ្នាជាមួយការងារសប្បុរសធម៌ជួយផ្គត់ផ្គង់ជូនក្រុមគ្រួសារយុទ្ធជន និងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយការឈ្លានពានតាមខ្សែបន្ទាត់ព្រំដែន ២-បន្តការងារចុះសម្ភាសន៍គ្រួសារដែលស្នើសុំប័ណ្ណក្រីក្រ ប័ណ្ណងាយរងហានិភ័យ ៣-បន្តការផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ, ការអនុវត្តឧបត្ថម្ភផ្តល់សាច់ប្រាក់ដល់សិស្សានុសិស្សក្នុងគ្រួសារមានប័ណ្ណសមធម៌ នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមាអាយុក្រោម២ឆ្នាំ។ ព្រមជាមួយនោះ ឯកឧត្តមក៏បានជួយឧបត្ថម្ភថវិកាប្រចាំខែសីហា ជូនសមាគមថែទាំសុខភាពមនុស្សចាស់ក្នុងបរិយាកាសគោរពស្រឡាញ់ស្និទ្ធស្នាលរីករាយក្រៃលែង។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ