ឯកឧត្តម ឡាន់ ឆន និងឯកឧត្តម ស៊ាក ឡេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ដែលបានស្លាប់ដោយការប្រយុទ្ធជាមួយថៃ
 
ចែករំលែក ៖

នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងឯកឧត្តម ស៊ាក ឡេង សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ហៅរ៉េត ដែលបានស្លាប់ក្នុងការប្រយុទ្ធជាមួយចោរសៀម ហើយបានរៀបចំធ្វើបុណ្យនៅគេហដ្ឋានគ្រួសារសព ស្ថិតនៅភូមិបូរីតេជោសែនកើត ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នាឱកាសនោះ ឯកឧត្តមបាននាំបច្ច័យរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ទៅចូលបុណ្យចំនួន១.០០០.០០០៛។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ