ឯកឧត្តម អ៊‍ង លាងហ៊ួ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធក្នុងពិធីឈាបនកិច្ចសពលោកព្រិន្ទបាលឯក ហេង តាំង
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅវត្តក្បាលកោះ ភូមិបឹងលាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊‍ង លាងហ៊ួ សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធក្នុងពិធីឈាបនកិច្ចសពលោកព្រិន្ទបាលឯក ហេង តាំង នាយទាហានរងការិយាល័យទី១ នៃបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១ ដែលបានពលីជីវិតក្នុងសមរភូមិមុខយ៉ាងអង់អាចក្លាហានបំផុត កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៥ឆ្នាំ ដោយមានវត្តមានចូលរួមដោយ ឯកឧត្តម ឆាយ រិទ្ធសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ព្រមទាំងប្រតិភូក្រសួង ក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្ត មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកសាមគ្គីមានជ័យ ក្រុមប្រឹក្សាឃុំសេដ្ឋី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រះសង្ឃ ពលទាហាន នាយទាហាន។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកព្រឹន្ទបាលឯក ហេង តាំង បានទៅកាន់សុគតិភពកុំបីឃ្លៀងទៀតឡើយ និងសូមតាំងសច្ចាក្នុងចិត្តគោរពដឹងគុណ និងចងចាំជានិច្ចនូវវីរភាពរបស់វីរកងទ័ព ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធ ដើម្បីបុព្វហេតុការពារទឹកដីពីសត្រូវឈ្លានពាន។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ