ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិជាតិរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត
 
ចែករំលែក ៖

ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងឯកឧត្តម ណាំ ទុំ លេខាធិការគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិជាតិរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត មានអ្នកចូលរួមសរុបចំនួន១៧៦នាក់ កិច្ចប្រជុំបានគោរព និងអនុវត្តដោយប្រុងប្រយ័ត្នបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល បានស្តាប់របាយការណ៍ស្តីពី វឌ្ឍនភាពការងាររបស់ខ្លួនស្របតាមផែនការយុទ្ធសាស្ត្ររយៈពល៥ឆ្នាំ ក៏ដូចជាកាខិតខំពុះពារលើការលំបាក និងបញ្ហាប្រឈមនានា (ពិសេសការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩) និងបានអនុម័តលើការកែសម្រួលសមាសភាពគណៈកម្មាការទាំង៣ និងផែនការសកម្មភាពយុទ្ធសាស្ត្រទាំង៨ ដើម្បីបន្តបង្កើនការការអភិវឌ្ឍសមត្ថភាពស្ថាប័ន ស្វែងរកការគាំទ្រ បង្កើនទំនាក់ទំនងសាធារណៈ ការងារអភិបាលកិច្ចល្អ គណនេយ្យភាព សង្គមជូនបងប្អូនប្រជាពលរដ្ឋ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ