លោកជំទាវ មាន សំអាន ឯកឧត្តម ឈួន ឡេង ឯកឧត្តម ទឹម ផន និងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី យាង និងអញ្ជើញគោរពវិញ្ញាណក្ខន្ធសពទាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសៀមឈ្លានពាន
 
ចែករំលែក ៖

នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ឯកឧត្តម ឈួន ឡេង លេខាធិការក្រុម ឯកឧត្តម ទឹម ផន សមាជិកក្រុម និងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី សមាជិកាក្រុមសមាជិកាព្រឹទ្ធសភា បានយាង និងអញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោក សំរិត ព្រី ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសៀមឈ្លានពាន ដើម្បីការពារបូរណភាពទឹកដី ដោយបានរៀបចំធ្វើបុណ្យនៅគេហដ្ឋានគ្រួសារសព ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ខេត្តព្រៃវែង។
នាឱកាសនោះ លោកជំទាវបាននាំយកសម្ភារមួយចំនួន និងបច្ច័យរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ទៅចូលបុណ្យចំនួន១,៧០០,០០០ រៀល។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។