ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរៈសេនីយ៍ត្រី សូត្រ ពេជ្រ ពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសៀមឈ្លានពាន
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥(ខេត្តតាកែវ កំពត និងខេត្តកែប) ដឹកនាំដោយឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរៈសេនីយ៍ត្រី សូត្រ ពេជ្រ ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសៀមឈ្លានពាន នៅសមរភូមិភ្នំទ្រព្យ ខេត្តព្រះវិហារ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ដែលទទួលមរណភាពកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៥០ឆ្នាំ។

សពរបស់លោកវរៈសេនីយ៍ត្រី សូត្រ ពេជ្រ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិជ័រដុំ ឃុំកាំងស្បូវ ស្រុកឈូក ខេត្តកំពត។

ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានចូលរួមថវិកាជាមួយគ្រួសារសពចំនួន១លានរៀល៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ