ឯកឧត្ដម សត ណាឌី អញ្ជើញនាំយកសម្ភារៈ និងគ្រឿងបរិភោគជូនដល់ប្រជាពលរដ្ឋដែលបានភៀសសឹកចំនួន ៣០គ្រួសារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញនាំយកសម្ភារៈ និងគ្រឿងបរិភោគជូនដល់ប្រជាពលរដ្ឋដែលបានភៀសសឹកពីភូមិកូនក្រៀល ខេត្តឧត្តរមានជ័យ មកស្នាក់នៅក្នុងឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប ចំនួន ៣០គ្រួសារ ដោយ១គ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ និងទឹកបរិសុទ្ធ ព្រមទាំងថវិកាចំនួន ២០,០០០រៀល ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៤ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ