ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងឯកឧត្តម ឈួន ឆាម អញ្ជើញនាំយកអំណោយទៅប្រគល់ជូនប្រជាពលរដ្ឋភៀសសឹកមកពីខេត្តឧត្តរមានជ័យ ចំនួន២០៥គ្រួសារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានកិត្តិយសមូលនិធិជួយវីរកងទ័ព និងជនភៀសសឹក និងលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ព្រមទាំងកូនចៅ និងឯកឧត្តម ឈួន ឆាម អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយទៅប្រគល់ជូនប្រជាពលរដ្ឋភៀសសឹកមកពីខេត្តឧត្តរមានជ័យ សរុបចំនួន២០៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖
-អង្កចំនួន ២៥គីឡូក្រាម
-មីចំនួន ១កេស
-គល់ស្លាបមាន់ចំនួន ១គីឡូក្រាម
-ត្រីខកំប៉ុងចំនួន ១យួរ
-សាច់ក្រកអស្ចារ្យចំនួន ១គីឡូក្រាម
-ប្រហុកលីងចំនួន ១កែវ
-ផ្អកសាច់ជ្រូកចំនួន ២កែវ
-សាច់ជ្រូកប្រឡាក់ចំនួន ១គីឡូក្រាម
-កាពិលីងចំនួន ២កែវ
-ខោអាវ ចំនួន ១ឈុត
-ថវិកាចំនួន ៥០,០០០៛
ព្រមទាំងបានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ១,០០០,០០០៛ និងជូនគណៈកម្មាធិការគ្រប់គ្រងជនភៀសសឹកចំនួន ៥០០,០០០៛។
ពិធីប្រគល់អំណោយនេះប្រព្រឹត្តទៅនៅវត្តព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ