ឯកឧត្ដម អន ស៊ុំ អញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន១២៦គ្រួសារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម អន ស៊ុ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន១២៦គ្រួសារមកពីខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ដោយក្នុងនោះមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ និង ទឹកសុទ្ធ១កេស។
ពិធីនេះមានការអញ្ជើញចូលរួមដោយឯកឧត្ដម គង់ ចន្ទ័វាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកព្រះនេត្រព្រះ និងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក ងិន ឆាយ និងលោលស្រី ហ៊ូ សុពណ៌ អនុប្រធានក្រុមការងារ ព្រមទាំងរដ្ឋបាលស្រុក និងឃុំ ក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះផងដែរ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ