khmer eng
  • សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងលោកជំទាវ ម៉ំ សណ្តាប់ យាង និងអញ្ជើញសួរសុខទុក្ខវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក
     
    ចែករំលែក ៖


    ក្រោមព្រះរាជ​ហឫទ័យ​ទុកដាក់​ខ្ពស់​ជាប់​ជានិច្ច​ចំពោះ​សុខទុក្ខរបស់កូនចៅ​ ចៅទួតរបស់ព្រះអង្គជា​យុទ្ធជនកងទ័ព​ដ៏អង់អាចក្លាហានរបស់​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ និង​ប្រជានុរាស្ត្រ​ភៀសសឹកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិនព្រះកុសុមៈ​ សម្តេច​ព្រះមហា​ក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​ ជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​ ព្រះអង្គសព្វព្រះរាជ​ហឫទ័យ​ប្រោសព្រះរាជទាន​ សម្តេចរាជបុត្រី​ ព្រះអនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និង​ជា​សាមាជិកាព្រឹទ្ធសភា រួមជាមួយលោកជំទាវ ម៉ំ សណ្តាប់ បាននាំយកនូវព្រះរាជបណ្តាំផ្ញេីសួរសុខទុក្ខ​ ព្រមទាំងពរជ័យ​ និងព្រះរាជទ្រព្យ ជាថវិកានិងសារុង ជូនវីរកងទ័ព​ និងជនភៀសសឹកសរុបចំនួន១៤នាក់ និងបន្តទៅមន្ទីពេទ្យព្រះកេតុមាលា មាន ១៧នាក់ និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មាន ២០នាក់។

    ជាមួយគ្នានេះផងដែរ​ សម្តេចរាជបុត្រី​​ បាន​បន្ថែមថវិកា ដែលមានការចូលរួមពីលោកជំទាវប្រធាន មាន សំអាន និង លោកជំទាវ មុំ សណ្តាប់ លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភា ជូនដល់វីរកងទ័ព​ និងប្រជាពលរដ្ឋភៀសសឹកខាងលើ និងកំពុងនៅព្យាបាលនៅមន្ទីពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដេីម្បីដង្ហែតាមព្រះរាជ​តម្រិះ​ និងព្រះរាជគំរូដ៏​ឧត្តុងឧត្តមរបស់​សម្តេចព្រះមហាក្សត្រី​ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​ និង​ព្រះករុណា​ជា​អម្ចាស់ជីវិតលេីត្បូង​ ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុតផងដែរ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី១០ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូនឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គលនៃថ្ងៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តម ដែលនឹងឈានចូលមកដល់ នៅថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តម អន ស៊ុ និងឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទេ្ទសA ខេត្តបន្ទាយមានជ័យ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី  អញ្ជើញអមសម្តេចមហារដ្ឋសភាធិការធិបតី ចូលរួមកិច្ចពិភាក្សាតុមូលក្នុងវេទិកាសន្តិភាពប៉ារីស(Paris Peace Forum)
    thumbnail
     
    សារលិខិតជូនពររបស់លោកជំទាវ​ មាន​ សំអាន ប្រធានគណៈកម្មការ​ទី៨ព្រឹទ្ធសភា​ គោរពជូនឯកឧត្តម អ៊ុច បូររិទ្ធ​ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃខួបចម្រើនអាយុវឌ្ឍនមង្គលរបស់ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ដែលនឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សូ សំអាន