សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី លោកជំទាវ មាន សំអាន និងលោកជំទាវ មុំ សណ្តាប់ យាង និងអញ្ជើញសួរសុខទុក្ខវីរកងទ័ព  ដែលរងគ្រោះដោយសារសង្គ្រាម នៅមន្ទីរពេទ្យព្រះកេតុមាលា
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខរបស់កូនចៅ ចៅទួតរបស់ព្រះអង្គជាយុទ្ធជនកងទ័ពដ៏អង់អាចក្លាហានរបស់ព្រះរាជាណាចក្រកម្ពុជាយើង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានក្រុមសមាជិកាព្រឹទ្ធសភា លោកជំទាវ មុំ សណ្តាប់ សមាជិកាព្រឹទ្ធសភា បាននាំយកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងពរជ័យ និងព្រះរាជទ្រព្យ ជាថវិកា សារុង និងសម្ភារមួយចំនួន ជូនយុទ្ធជនកងទ័ពចំនួន ២១នាក់។

ជាមួយគ្នានេះផងដែរ សម្តេចរាជបុត្រីព្រះអនុជ បានបន្ថែមថវិកាដែលមានការចូលរួមពី លោកជំទាវ មាន សំអាន លោកជំទាវ ឃួន ឃុនឌី និងលោកជំទាវ មុំ សណ្តាប់ សមាជិកាព្រឹទ្ធសភា ជូនដល់វីរកងទ័ព ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីដង្ហែតាមព្រះរាជតម្រិះ និងព្រះរាជគំរូដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។