លោកជំទាវ ម៉ាណ ណាវី ទទួលជំនួយពីសប្បុរសជន ដើម្បីនាំយកទៅចែកជូនវីរៈកងទ័ព និងជនភៀសសឹក នៅខេត្តព្រះវិហារ
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានទទួលជំនួយពីសប្បុរសជន ដើម្បីនាំយកទៅចែកជូនវីរៈកងទ័ព និងជនភៀសសឹក នៅខេត្តព្រះវិហារ ដែលគ្រោងនឹងនាំយកទៅចែកជូនដោយផ្ទាល់នៅថ្ងៃទី១៧ ខែសីហា ខាងមុខនេះ។ ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ដែលទទួលបានរួមមាន មី២០កេស ទឹកបរិសុទ្ធ២០កេស ត្រីខ៥កេស សាប៊ូដុសខ្លួន៥កេស និងរបស់ប្រើប្រាស់ចំណីអាហារផ្សេងៗទៀត ជាច្រើនដែលបងប្អូនសប្បុរសជនបានចូលរួម។

ប្រភព៖ ក្រុមជំនួយការ លោកជំទាវ ម៉ាណ ណាវី​
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ