ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានអញ្ជើញចុះទៅពិនិត្យលទ្ធភាពការពង្រីកសក្តានុពលក្នុងការចិញ្ចឹមត្រី និងកែច្នៃត្រី ក្នុងខេត្តកំពង់ឆ្នាំង
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមដំណើរដោយថ្នាក់ដឹកនាំក្រសួងកសិកម្ម ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីខុទ្ទកាល័យ បានអញ្ជើញចុះទៅពិនិត្យស្រះចិញ្ចឹមត្រី និងការកែច្នៃត្រី ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យលទ្ធភាពក្នុងការពង្រីកទីផ្សារផ្គត់ផ្គង់បន្ថែម។

បច្ចុប្បន្ននេះ ផលិតផលខ្មែរមួយចំនួន បាននិងកំពុងដាក់ផ្គត់ផ្គង់នៅតាមទីផ្សារ និងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនក្នុងស្រុក ជាពិសេសក្នុងបរិបទនៃជម្លោះព្រំដែន កម្ពុជា-ថៃ ដែលកម្ពុជាមិនគ្រាន់តែមានឱកាសជំរុញការផលិតទំនិញបន្ថែមប៉ុណ្ណោះទេ ថែមទាំងអាចជំរុញការគាំទ្រផលិតផលខ្មែរផងដែរ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកទឹកចិត្ត ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងសិប្បករកែច្នៃត្រី ឱ្យបន្តខិតខំប្រឹងប្រែងចិញ្ចឹមត្រី និងកែច្នៃត្រីប្រកបដោយអនាម័យ និងគុណភាព ដើម្បីផ្គត់ផ្គង់លើទីផ្សារនូវអាហារសម្រាប់សុខភាព ជាពិសេសជំនួសទំនិញនាំចូលមួយចំនួនពីខាងក្រៅស្រុក។

ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ