ឯកឧត្តមបណ្ដិត គឹម ធា អញ្ជើញចូលរួមដង្ហែក្បួនថ្មើរជើង “កម្ពុជាស្រឡាញ់សន្តិភាព (CAMBODIA LOVE PEACE)”
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមដង្ហែក្បួនថ្មើរជើង “កម្ពុជាស្រឡាញ់សន្តិភាព (CAMBODIA LOVES PEACE)” ដែលមានការចូលរួមពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង សរុបអ្នកចូលរួមប្រមាណ១ម៉ឺននាក់ ស្ថិតនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង។

ការដង្ហែក្បួននេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ជាពិសេសបង្ហាញពីឆន្ទៈទៅកាន់ពិភពលោកទាំងមូលពីការស្រឡាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ